មួយម៉ឺនសំឡេងសម្រាប់សត្វផ្សោតទន្លេមេគង្គ | 10K Voice For Mekong Irrawaddy Dolphin
The Issue
សត្វផ្សោតទន្លេមេគង្គ ឬ ផ្សោតក្បាលត្រឡោក ជាផ្សោត ១ ប្រភេទ ក្នុងចំណោមបណ្តាផ្សោតទឹកសាប ៦ ប្រភេទ។ ផ្សោតប្រភេទនេះ គឺជាសត្វកម្របំផុតក្នុងពិភពលោក ហើយ អង្គការសម្ព័ន្ធអន្តរជាតិដើម្បីថែរក្សាធម្មជាតិ ( IUCN) បានចាត់ថ្នាក់ក្នុងបញ្ជីក្រហម ថាជា « ប្រភេទសត្វរងគ្រោះថ្នាក់បំផុតជិតផុតពូជបំផុត»។ នៅក្នុងពិភពលោកសព្វថ្ងៃ ផ្សោតប្រភេទនេះ មានវត្តមាននៅអាស៊ីខាងត្បូង ហើយចំពោះអាស៊ីអាគ្នេយ៍ មានតែក្នុងទន្លេចំនួន ៣ ប៉ុណ្ណោះ គឺ ទន្លេមេគង្គ (កម្ពុជា) ទន្លេអាយ៉េយ៉ារវ៉ាឌី (ប្រទេសមីយ៉ាន់ម៉ា) និង ទន្លេមហាកាម (ឥណ្ឌូនេស៊ី)។យោងតាមរបាយការណ៍នៃការតាមដានសត្វផ្សោតទន្លេមេគង្គឆ្នាំ២០២០ អ្នកវិទ្យាសាស្រ្ត ប៉ាន់ប្រមាណថាមានសត្វផ្សោតទន្លេមេគង្គ ចំនួន ៨៩ ក្បាល ប៉ុណ្ណោះកំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា នៅក្នុងអន្លង់ទឹកជ្រៅចំនួនប្រាំបី តាមដងទន្លេមេគង្គ លាតសន្ធឹងពីខេត្តក្រចេះ ទៅដល់ព្រំប្រទល់ប្រទេសឡាវនៅខេត្តស្ទឹងត្រែង ចម្ងាយប្រមាណ១៨០គីឡូម៉ែត្រ។ សត្វផ្សោតទន្លេមេគង្គ ប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងក្នុងទសវត្សរ៍ចុងក្រោយ។ បញ្ហាប្រឈមរបស់សត្វផ្សោតរួមមាន ការងាប់ដោយជាប់នឹងមងនេសាទ ការរំខានដល់លំហូរទឹកទន្លេដោយសារទំនប់ផ្នែកខាងលើ ការនេសាទហួសកម្រិត និងបទល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ដូចជា ឧបករណ៍ឆក់ជាដើម។
ទន្លេមេគង្គជាមាតានៃជីវិត ជាជម្រកនៃសត្វផ្សោតទន្លេមេគង្គដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុត។ ផ្សោតទន្លេមេគង្គជាបេតិកភណ្ឌជាតិមានជីវិត ហើយប្រជាជនកម្ពុជាមានជំនឿថា “ទីណាមានផ្សោត ទីនោះមានត្រី” ការការពារសត្វផ្សោតទន្លេមេគង្គគឺជាសកម្មភាពប្រកបដោយមោទនភាពដែលរួមចំណែកនាំមកនូវអត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀត រាប់បញ្ចូលទាំងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ការស្តារឡើងវិញនូវធនធានជីវចម្រុះទឹកសាប និងប្រព័ន្ធអេកូឡូស៊ី ដែលជួយបង្កើតភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ សូមអំពាវនាវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងសាធារណជនផង ក្នុងការពួតដៃធ្វើការរួមគ្នាដើម្បីថែរក្សា និងការពារសត្វផ្សោតទន្លេមេគង្គ ជាបេតិកភណ្ឌជាតិមានជិវិត ដែលនៅសេសសល់ក្នុងទន្លេមេគង្គកម្ពុជា។
រួមគ្នាការពារផ្សោតទន្លេមេគង្គ និងពង្រឹងការររស់នៅប្រកបដោយសុខដុមរមនាជាមួយធម្មជាតិ ដើម្បីសុខុមាលភាពរបស់មនុស្ស! ចូលអនុវត្តសកម្មភាពងាយៗខាងក្រោម៖
- គាំទ្រជីវភាពសហគមន៍មូលដ្ឋានដោយគាំទ្រសហគមន៍ទេសចរណ៍ធម្មជាតិនៅតាមទន្លេមេគង្គ។
- ប្តេជ្ញាចិត្តយ៉ាងមុតមាំ ថាមិនទិញត្រីមេពូជ ដែលបានមកពីនេសាទខុសច្បាប់ជាដាច់ខាត ។
- ស្វែងយល់ និងចែករំលែកចំណេះដឹង រួមទាំងព័ត៌មានអំពីសត្វផ្សោតទន្លេមេគង្គ។
សូមគាំទ្រដល់កិច្ចការពារសត្វផ្សោតទន្លេមេគង្គរបស់យើង និងចូលរួមឆន្ទៈក្នុងការប្តេជ្ញាចិត្តរបស់អ្នកក្នុងការការពារសត្វផ្សោតដែលជារតនសម្បត្តិជាតិមានជីវិត!
Mekong Irrawaddy dolphins (Orcaella brevirostris), one of six existing species of ‘river dolphins’, is categorized as a Critically Endangered Species by the IUCN. This freshwater dolphin is found in three rivers in South and Southeast Asia: the Ayeyarwady (Myanmar), the Mahakam (Indonesia) and the Mekong (Cambodia). The Mekong Irrawaddy dolphin symbolizes the magnificence of the Mekong River. Mekong Irrawaddy dolphins were once found throughout the river from the Lao-Cambodia border down the Mekong to the delta in Vietnam and in Tonle Sap. The 2020 survey resulted in an estimate of only about 89 adult individuals, still present in a 180 km stretch of the Mekong river in Cambodia. During the dry season from January to May when water levels fall, the population is concentrated in eight deep water pools in a 180 km stretch of the Mekong north of Kratie to Stueng Treng Provinces. The Mekong Irrawaddy Dolphins have faced mounting threats for decades. Major known threats to survival of the Dolphin included drowning in gill-nets, disruptions to river flow from upstream dams, overfishing, and use of damaging fishing practices such as electrofishing.
The river’s Mekong Irrawaddy dolphins are regarded as a “National Living Treasure” by Cambodian people. Cambodian people believe that where there are dolphins, there are fish. The Mekong river is home to the critically endangered Mekong Irrawaddy dolphin. The Mekong river’s biodiversity and ecosystems support sustainable agriculture & fisheries upon which millions depend for livelihoods, food & economic development. Free-flowing Mekong is critical to ensure these long term benefits and the survival of the remaining dolphins.
Together, let’s protect the Mekong Irrawaddy dolphin and promote the interwoven relationship of natural ecosystems and human well-being, as well as harmonious living with nature! Join together with the following simple activities:
- Support Local Community by visit Community-based Ecotourism in the Mekong
- Stand strong to NOT purchase illegal endangered fishes
- Learn & share knowledge and information about Mekong Irrawaddy Dolphin
Petition Closed

Petition Updates
Share this petition
Petition created on October 8, 2023