ស្វែងរកយុត្តិធម៌ជូនប្អូនស្រីរីដា

0 have signed. Let’s get to 7,500!


លុបបំបាត់វប្បធម៌បុករត់ និងវប្បធម៌និទណ្ឌភាពនៃកម្ពុជា ដោយទាមទារយុត្តិធម៌ដល់ជនរងគ្រោះដទៃទៀត ក្នុងចំណោមជនរងគ្រោះដូចប្អូនស្រីរីដា តាមរយៈការដាក់ទោសជនល្មើសទៅតាមច្បាប់ដែលមានចែង។ 

បើអាជ្ញាធរ និងប្រព័ន្ធយុត្តិធម៌ នៅតែបរាជ័យក្នុងកាតព្វកិច្ចស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារ ថ្ងៃណាមួយគ្រួសារជនរង គ្រោះ ឬពលរដ្ឋអាចនឹងដើរតួជាតុលាការកាត់ក្តីជនល្មើសដោយខ្លួន ឯងមិនខាន។

ពេលនោះសង្គមយើង គឺកាន់តែឃោឃៅ ឯសាធារណៈជនក៏កាន់តែ អស់ជំនឿលើអាជ្ញាធរ និងប្រព័ន្ធយុត្តិធម៌ថែមទៀត។ ប្រទេសជាច្រើនបានប្រឹងប្រែងកសាង និងរក្សា "ទំនុកចិត្តសាធារណៈជន" មកលើអង្គភាពប៉ូលីស តុលាការ និងស្ថាប័នរដ្ឋ។ យុត្តិធម៌សង្គម ជាកត្តាសំខាន់ណាស់ យើងខ្ញុំសង្ឃឹមថាសមត្ថកិច្ច ក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំនឹងធានាជានិច្ចនូវយុត្តិធម៌សម្រាប់មនុស្សគ្រប់រូប។