ឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុ ដោយកំណត់ ថាមពល កកើតឡើងវិញ ទិសដៅ 100% ក្នុងឆ្នាំ 2050
This petition had 335,327 supporters
ការប្រែប្រួលអាកាសធាតុ គឺជាវិបតិ្តមួយដ៏ធ្ងន់ធ្ងរ ក្នុងចំណោមវិបត្តិជាច្រើននាពេលបច្ចុប្បន្ននេះ។ វិបត្តិនេះ កំពុងតែគម្រាមកម្ហែងដល់សុខភាព របស់មនុស្ស និង វត្តមានរបស់ភពផែនដី ជាពិសេសជនក្រីក្រ និង អ្នកដែលងាយរងគ្រោះ នឹងត្រូវទទួលរងគ្រោះខ្លាំងជាងគេ។ ទន្ទឹមនិងនេះផងដែរ វាក៏បានគំរាមកំហែងដល់ អនាគតកូនចៅយើង និង របស់ជាទីស្រឡាញ់របស់យើង។ ពេលវេលានេះដល់ហើយសម្រាប់ពួកយើង ដើម្បីភ្ញាក់ឡើង ចាត់វិធានការណាមួយរួមគ្នា ដែលផ្តើមចេញពីមូលដ្ឋាន សហគមន៍ ថ្នាក់ជាតិ និង ពិភពលោកទាំងមូល ជាពិសេសគឺក្នុងជីវិតប្រចាំថ្ងៃរបស់យើង។
ក្នុងឋានៈដែលជាសាសនិក និង ជាអ្នកក្រមសីលធម៌និយម យើងសូមទទួលស្គាល់ថា យើងទាំងអស់គ្នា ពិតជាមានកតព្វកិច្ចដោយខានមិនបាន ដើម្បីនឹងចាត់វិធានការណាមួយសមស្រប ចំពោះការប្រែប្រួលអាកាសធាតុនេះ។
យើងសូមអំពាវនាវចំពោះអ្នកគ្រប់រូប ក្នុងឋានៈជាមេដឹកនាំទាំងអស់ មេត្តាធ្វើយ៉ាងណាឆ្លើយតបទៅនិងការផ្លាស់ប្ដូរអាកាសធាតុ ហើយចាប់ផ្ដើមធ្វើយ៉ាងណាកំណត់គោលដៅនៃការរក្សាឡើងវិញនៃថាមពលធម្មជាតិឲ្យបាន១០០%នៅឆ្នាំ២០៥០។ យើងត្រូវរក្សាភពផែនដីរបស់យើងឲ្យសីតុណ្ហភាពស្ថិតនៅពីក្រោមកម្រិតដែលប្រកបដោយគ្រោះថ្នាក់ លើសពីនោះទៀត យើងនាំគ្នាបញ្ឈប់ឲ្យខាងតែបាននូវការប្រើប្រាស់នូវឧស្ម័នពុល ព្រមទាំងនាំគ្នាជម្រុញនូវការអភិវឌ្ឍដែលប្រកបដោយចីរភាព ដើម្បីបានជាមាគ៌ាក្នុងការកសាងពិភពលោកមួយប្រកបដោយតុល្យភាពនិងពហុភាព។
សូមមេត្តាចាប់ផ្តើមសកម្មភាពរបស់យើងជាមួយគ្នាក្នុងពេលឥឡូវនេះ ដើម្បីកសាងជីវិតយើងទាំងអស់គ្នា ឱ្យប្រកបដោយភាពសុខសាន្ត។