Immediate Suspension of Military Support to Thailand to Prevent Bombing Inside Cambodia

The Issue
We call on Israel, Sweden, and the United States—the governments that have most recently supplied major military equipment to Thailand—to take immediate action to prevent further civilian suffering and regional escalation caused by Thai bombing operations inside Cambodia.
• Israel (2025): Supplied the Barak MX air and missile defense system, valued at approximately US $107 million.
• Sweden (2024): Supplied four Saab Gripen E/F fighter aircraft, valued at US $550–600 million.
• United States (2000 onward): Thailand operates F-16 fighter jets acquired under Foreign Military Sales, including 16 aircraft valued at US $136 million, plus decades of ongoing upgrades and support.
These recent and longstanding transfers give supplier governments direct leverage and responsibility to ensure their weapons are not used to harm civilians or escalate cross-border conflict.
Impact on civilians: Thai air operations inside Cambodia have caused displacement of families, destruction of homes and infrastructure, disruption of essential services, and widespread psychological trauma. Close to one million civilians in both Cambodia and Thailand have been uprooted. These actions risk violating international humanitarian law, which requires protection of civilians, distinction between military and civilian targets, and proportionality in the use of force.
Obligations of arms suppliers: Israel, Sweden, and the United States, along with other suppliers, have clear responsibilities under international and domestic law to prevent their weapons from being used to commit or facilitate serious violations. This includes rigorous end-use monitoring, enforcement of human-rights conditions, and suspension of military support where there is credible risk of misuse.
We therefore urge these governments to:
1. Immediately suspend relevant military support where there is risk of civilian harm;
2. Strictly enforce end-use and human-rights safeguards on all supplied equipment;
3. Issue unequivocal warnings that supplied weapons must not be used in bombing operations harming civilians;
4. Support an independent international investigation into reported strikes; and
5. Press for immediate de-escalation and a peaceful diplomatic resolution.
Failure to act risks continued human suffering, regional instability, and complicity in violations of international law. Prompt and decisive action can protect civilians, prevent escalation, and uphold international law.
ជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាម៉េរិក រដ្ឋអីស្រាអែល និងរាជរដ្ឋាភិបាលស៊ុយអែត ស្ដីពី
«ការផ្អាកការគាំទ្រផ្នែកយោធាជាបន្ទាន់ដល់ប្រទេសថៃ ដើម្បីទប់ស្កាត់ ទុក្ខវេទនារបស់មនុស្សជាតិ និងការទម្លាក់គ្រាប់បែកនៅប្រទេសកម្ពុជា»
យើងសូមអំពាវនាវដល់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក អ៊ីស្រាអែល និងរាជរដ្ឋាភិបាលស៊ុយអែត ដែលទើបតែបានផ្គត់ផ្គង់គ្រឿងសព្វាវុធសំខាន់ៗដល់ប្រទេសថៃនាពេលថ្មីៗនេះ ឱ្យចាត់វិធានការ ជាបន្ទាន់ដើម្បីទប់ស្កាត់គ្រោះថ្នាក់បន្ថែមទៀតដល់ជនស៊ីវិលស្លូតត្រង់ និងភាពតានតឹងក្នុងតំបន់ដែល កើតចេញពីការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំងរបស់កងយោធាថៃ ក្នុងប្រតិបត្តិការយោធានៅ ក្នុងប្រទេសកម្ពុជា។
រដ្ឋអ៊ីស្រាអែលក្នុងឆ្នាំ២០២៥ បានផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស និងមីស៊ីល Barak MX មានតម្លៃប្រហែល១០៧លានដុល្លារអាម៉េរិក។ ប្រទេសស៊ុយអែត ក្នុងឆ្នាំ២០២៤ បានផ្គត់ផ្គង់យន្ត ហោះចម្បាំង Saab Gripen E/F ចំនួនបួនគ្រឿង ដែលមានតម្លៃ ៥៥០-៦០០លានដុល្លារអាម៉េរិក។ ចំពោះសហរដ្ឋអាម៉េរិក ចាប់ពីឆ្នាំ២០០០មក បានអនុញ្ញាតឲ្យប្រទេសថៃធ្វើប្រតិបត្តិការយន្តហោះ ចម្បាំង F-16 ក្រោមកម្មវិធីលក់សព្វាវុធដល់យោធាបរទេស រួមទាំងឧទ្ធម្ភាគចក្រប្រយុទ្ធចំនួន១៦ គ្រឿងមានតម្លៃ១៣៦លានដុល្លារអាម៉េរិក បូករួមទាំងការធ្វើបច្ចុប្បន្នកម្ម និងការគាំទ្រជាប្រចាំរាប់ ទសវត្សរ៍តទៅមុខទៀត។
ការផ្ទេរនាពេលថ្មីៗនិងមានលក្ខណៈយូរអង្វែងទាំងនេះផ្តល់ឱ្យរដ្ឋាភិបាលនៃប្រទេសផ្គត់ផ្គង់ គ្រឿងសព្វាវុធនូវឥទ្ធិពល និងការទទួលខុសត្រូវដោយផ្ទាល់ ដើម្បីធានាថា គ្រឿងសព្វាវុធរបស់ខ្លួន ដែលបានផ្គត់ផ្គង់ទៅរដ្ឋបរទេសនោះនឹងមិនត្រូវបានប្រើប្រាស់ដើម្បីបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល ឬបង្កើនជម្លោះឆ្លងដែននោះឡើយ។
ចំពោះផលប៉ះពាល់ទៅលើជនស៊ីវិល ប្រតិបត្តិការយោធាផ្លូវអាកាសរបស់កងយោធាថៃនៅ ក្នុងប្រទេសកម្ពុជា បានបណ្តាលឱ្យមានជនភៀសសឹកយ៉ាងច្រើន មានការបំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល មានការរំខានដល់សេវាជាមូលដ្ឋានសំខាន់ៗ និងបង្កបញ្ហាស្លាកស្នាម ផ្លូវចិត្តយ៉ាងស្រួចស្រាវ។ ជនស៊ីវិលជិតមួយលាននាក់នៅក្នុងប្រទេសកម្ពុជា និងនៅប្រទេសថៃបាន ភៀសសឹកចាកចោលផ្ទះសំបែងរបស់ខ្លួន។ សកម្មភាពទាំងនេះបានរំលោភទៅលើច្បាប់មនុស្សធម៌ អន្តរជាតិដែលតម្រូវឱ្យមានការការពារជនស៊ីវិល ការបែងចែកឲ្យដាច់ស្រឡះរវាងគោលដៅយោធា និងគោលដៅស៊ីវិល និងសមាមាត្រនៃការប្រើប្រាស់កម្លាំង។
ចំពោះកាតព្វកិច្ចរបស់ប្រទេសផ្គត់ផ្គង់គ្រឿងសព្វាវុធ រដ្ឋអ៊ីស្រាអែល ប្រទេសស៊ុយអែត និង សហរដ្ឋអាម៉េរិក រួមនឹងប្រទេសផ្គត់ផ្គង់គ្រឿសព្វាវុធផ្សេងៗទៀត ត្រូវមានការទទួលខុសត្រូវយ៉ាង ច្បាស់លាស់ក្រោមច្បាប់អន្តរជាតិក៏ដូចជាច្បាប់ក្នុងប្រទេសរបស់ខ្លួនក្នុងការបង្ការការប្រើប្រាស់គ្រឿង សព្វាវុធដែលខ្លួនបានផ្គត់ផ្គង់ដើម្បីប្រព្រឹត្ត ឬសម្របសម្រួលដល់ការរំលោភបំពានយ៉ាងស្រួចស្រាវ នានា។ បញ្ហានេះក៏រួមបញ្ចូលផងដែរនូវការត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើការប្រើប្រាស់ចុងក្រោយ ការពង្រឹងការអនុវត្តលក្ខខណ្ឌសិទ្ធិមនុស្ស និងការផ្អាកការគាំទ្រផ្នែកយោធានៅតាមបណ្ដាប្រទេស ដែលបង្កគ្រោះថ្នាក់ជាក់ស្ដែងតាមរយៈការប្រើប្រាស់មិនត្រឹមត្រូវនៃគ្រឿងសព្វាវុធទាំងនោះ។
ដូច្នេះយើងជំរុញឱ្យរដ្ឋាភិបាលទាំងនេះ សូមមេត្តា៖
១. ផ្អាកជាបន្ទាន់នូវការគាំទ្រផ្នែកយោធានៅតាមបណ្ដាប្រទេសដែលបង្កគ្រោះថ្នាក់ជាក់ ស្ដែងដល់ជនស៊ីវិល។
២. ពង្រឹងការអនុវត្តយ៉ាងតឹងរ៉ឹងទៅលើការប្រើប្រាស់ចុងក្រោយ និងការការពារសិទ្ធិមនុស្ស ពីការប្រើប្រាស់សព្វាវុធទាំងអស់ដែលប្រទេសរបស់ខ្លួនបានផ្គត់ផ្គង់។
៣. ចេញការព្រមានយ៉ាងច្បាស់ថា គ្រឿងសព្វាវុធដែលប្រទេសរបស់ខ្លួនបានផ្គត់ផ្គង់មិន ត្រូវប្រើប្រាស់ក្នុងប្រតិបត្តិការយោធាដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលឡើយ។
៤. គាំទ្រការស៊ើបអង្កេតអន្តរជាតិឯករាជ្យលើការវាយប្រហារដែលបានរាយការណ៍។
៥. ជំរុញឱ្យមានការបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ និងស្វែងរកដំណោះស្រាយដោយ សន្តិវិធីតាមមធ្យោបាយការទូត។
ការខកខានមិនធ្វើសកម្មភាពដើម្បីទប់ស្កាត់ស្ថានភាពដ៏អាក្រក់នេះនឹងប្រឈមជាមួយនឹងហានិភ័យនៃការរងទុក្ខវេទនារបស់មនុស្សជាបន្តបន្ទាប់ បង្កឲ្យមានអស្ថិរភាពក្នុងតំបន់ និងជាការគប់ គិតគ្នារំលោភច្បាប់អន្តរជាតិ។ សកម្មភាពបន្ទាន់ និងម៉ឺងម៉ាត់អាចការពារជនស៊ីវិល ទប់ស្កាត់ការ កើនឡើងនៃភាពតានតឹង និងគាំទ្រការពង្រឹងការអនុវត្តច្បាប់អន្តរជាតិនានាដែលមានជាធរមាន៕

1,138

The Decision Makers

Supporter Voices
Petition Updates
Share this petition
Petition created on December 23, 2025