Petition Closed
Petitioning High Government Officer, National Assembly and Senate of Cambodia Policy Makers

យុទ្ធនាការស្វែងរកការគាំទ្រការអនុម័ត ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីឪ្យបានឆាប់! Road Safety Campaign on Seeking Support for a Quick Passage New Road Traffic Law

យុទ្ធនាការស្វែងរកការគាំទ្រការអនុម័តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីឪ្យបានឆាប់!

ប្រពលរដ្ឋកម្ពុជាជាច្រើនលាននាក់បានបាត់បង់អាយុជីវិតដោយសារសង្រ្គាមរាំរ៉ៃជាច្រើនឆ្នាំ គ្រាប់មីន​ និង​ជំងឺ​អេដស៍។​ ប៉ុន្តែសោកនាដកម្មថ្មីមួយទៀតដែលកំពុង​កើតមានក្នុង​ប្រទេស​កម្ពុជា គឺ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែលកំពុងឆក់​យក​ជីវិតមនុ​ស្សជាង ៥នាក់ស្លាប់ និង ១៦នាក់ រងរបួស​ធ្ងន់ជារៀងរាល់ថ្ងៃប្រមាណ​ ព្រមទាំងបណ្តាល​ឲ្យខាត់បង់​ទ្រព្យ​សម្បតិ្ត ថវិកាជាតិ និងឯកជន។ លើសពីនេះគ្រោះថ្នាក់ចរាចរណ៍បានបន្សល់ទុកដូចជាៈ កុមារកំព្រា ស្រ្តីមេម៉ាយ ជនពិការ និងទុរគតជន ដែលផលវិបាកទាំងនេះធ្វើឱ្យប៉ះពាល់​ដល់​គោល​នយោបាយ​កាត់​​បន្ថយភាព​ក្រីក្រ​របស់រាជរដ្ឋាភិបាលយ៉ាងខ្លាំង។ ជាក់ស្តែង​គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ​២០១៣​ បានបណ្តាលឪ្យ៖

១)​ មនុស្ស ១,៩៥០នាក់បានស្លាប់ និងរងរបួស ១៣,៧៨០នាក់ បើគិតពី​ឆ្នាំ​២០០៩ ២០១៣ មនុស្ស ៩៣៥៤នាក់ បានស្លាប់ 

២)​ ៧០% នៃអ្នកស្លាប់សរុបជាអ្នក​ជិះម៉ូតូ ក្នុងនោះ ៦២% នៃអ្នកស្លាប់ជាអ្នកជិះ​ម៉ូតូមាន​ការប៉ះ​​ទង្គិច​​ក្បាលពេល​មានគ្រោះ​ថ្នាក់ចរាចរណ៍

៣) ៧១%​ នៃអ្នកស្លាប់ មានអាយុ ១៥ -​ ៤៤ឆ្នាំ ជាក្រុមដែល​​​​ផ្តល់សក្តានុពលខ្ពស់​ដល់​​កិច្ច​អភិវឌ្ឍន៍​​សង្គមជាតិ

៤)​ ថវិកាប្រមាណ ៣៣៧​ លានដុល្លា ត្រូវបានខាតបង់

៥) សិនបើគ្មានការរឹតបណ្តឹងការអនុវត្តច្បាប់ជាប្រចាំ និង​ការអប់រំ​ផ្សព្វ​ផ្សាយឲ្យមាន​ប្រសិទ្ធភាព នោះមនុស្ស​យ៉ាងតិច ៣២០០នាក់ នឹងត្រូវស្លាប់នៅឆ្នាំ២០២០

ច្បាប់ចរារណ៍ផ្លូវគោកថ្មីនឹងជួយដោះស្រាយបញ្ហាប្រឈមទាំងនេះនៅក្នុងប្រទេសកម្ពុជា ដោយ​ហេតុថាខ្លឹម​សារសំខាន់ៗនៅក្នុងច្បាប់ថ្មីមានការគ្របដណ្តាប់​ទូលំទូលាយជាង​ច្បាប់​ចាស់ដូច​ជា៖ ការការពារសុវត្ថិភាព​អ្នក​ធ្វើ​ដំណើរ ដោះស្រាយបញ្ហាធ្វើដំណើរ និង​រឹតបន្តឹងបន្ថែមទៀត​ចំពោះអ្នកប្រើប្រាស់ផ្លូវថ្នល់។ដូចច្នេះ​ប្រសិនច្បាប់ចរាចរណ៍​ផ្លូវគោក​ថ្មីត្រូវបានអនុម័ត​ក្នុង​ឆ្នាំ២០១៤ និងរឹតបន្តឹងការអនុវត្តច្បាប់ជា​ប្រចាំ​នោះត្រឹមឆ្នាំ​២០២០

១)​ អាចសង្រ្គោះជីវិតមនុស្សបានប្រមាណ ៧,៣៥០នាក់

២)  អាចបង្កាជនរងគ្រោះពីការរបួសក្បាលបាន១០,៥៧២នាក់

៣) វិកា ១,២៣០លានដុល្លា អាចសន្សំពីការខាតបង់

ការគាំទ្ររបស់អ្នកនឹងចូលរួមចំណែកជួយសង្រ្គោះ​អាយុ​ជីវិត​​អ្នកប្រើប្រាស់ផ្លូវពីគ្រោះ​​ថ្នាក់​

ចរាចរ​ណ៍។​ អរគុណសម្រាប់ការគាំទ្ររបស់លោកអ្នក!!!

This petition was delivered to:
  • High Government Officer, National Assembly and Senate of Cambodia
    Policy Makers

    Coalition for Road Safety (CRY) started this petition with a single signature, and now has 16 supporters. Start a petition today to change something you care about.




    This cause needs your help. Every signature counts!