Cambodia, please don’t oppress women’s rights through laws

Recent news

Khmer Translation

Hi everyone, there is an updated Khmer version that explains the focus of this petition. Please share it so it can get to more Cambodians!  កម្ពុជាមិនត្រូវគាបសង្កត់សិទ្ធិស្រ្តីតាមរយ:យន្តការច្បាប់នោះទេ! រាជរដ្ឋាភិបាលកម្ពុជាបានតាក់តែងសេចក្តីព្រាងច្បាប់មួយនៅថ្ងៃនេះដែលនឹងអនុញ្ញាតឱ្យសមត្ថកិច្ចកម្ពុជាធ្វើការផាកពិន័យអ្នកដែលស្លៀកពាក់ “មិនសមរម្យ”។ សេចក្តីព្រាងច្បាប់នេះ​ ហាក់ដូចមានគោលបំណងពង្រឹងវប្បធម៌និទណ្ឌភាព​ជុំវិញអំពើហិង្សាផ្លូវភេទ​ ជាពិសេស​ បញ្ឈប់បុរសពីការចេញទៅក្រៅដោយមិនពាក់អាវ និងស្រ្តីមិនអោយ​ស្លៀកខ្លី"ខេីចលេីខេីចក្រោម" ឬ “ស្តេីងមេីលឃេីញកេរភេទ” ។ ច្បាប់គួរតែត្រូវបានតាក់តែងឡើងដើម្បីការពារសិទ្ធិសេរីភាពរបស់ប្រជាជន​ មិនមែនគាបសង្កត់ពួកគេនោះទេ។ ស្ត្រីគួរតែអាចប្រើប្រាស់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពួកគេ រួមបញ្ចូលទាំងការបង្ហាញខ្លួនឯងតាមរយៈសម្លៀកបំពាក់ដែលពួកគេជ្រើសរើស។ ការមិនអនុញ្ញាត​ ឬ​ ការស្តីបន្ទោសស្ត្រីចំពោះជម្រើសសម្លៀកបំពាក់របស់ពួកគេ​ បានជម្រុញអោយកាន់តែមានការយល់ខុសដែលថា​ ស្ត្រីសមនឹងត្រូវស្តីបន្ទោសចំពោះអំពើហិង្សាផ្លូវភេទដែលពួកគេទទួលរង។ កាលនេះ​ បានធ្វេីអោយ វប្បធម៌និទណ្ឌភាពជុំវិញអំពេីហិង្សាលេីយេនឌ័រកាន់តែចាក់ឬស​ជ្រៅទៅៗនៅក្នុងសង្គមកម្ពុជា។ តោះ! រួមគ្នាបញ្ឈប់សេចក្តីព្រាងច្បាប់នេះ និងកុំអនុញ្ញាតអោយច្បាប់នេះត្រូវបានអនុម័តអោយសោះ។

Molika Tan
2 years ago