កំណត់អាណត្តិនាយករដ្ឋមន្ត្រី To Limit Mandate for Prime Minister

កំណត់អាណត្តិនាយករដ្ឋមន្ត្រី To Limit Mandate for Prime Minister
Why this petition matters

ញត្តិទាមទារការកំណត់អាណត្តិនាយករដ្ឋមន្ត្រី
ប្រជាពលរដ្ឋយុវជនក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជាអ្នកជំនាញឯករាជ្យឥស្សរៈជននិងអ្នកនយោបាយសូមអំពាវនាវឲ្យរដ្ឋសភា និងគណៈបក្សនយោបាយដែលកំពុងមានអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី៥ធ្វើការកំណត់អាណត្តិនាយករដ្ឋមន្ត្រីចំនួនពីរ (០២) អាណត្តិ ឬរយៈពេលដប់ (១០) ឆ្នាំ។
ប្រជាពលរដ្ឋ យុវជនក្រុមអង្គការសង្គមស៊ីវិល អ្នកជំនាញឯករាជ្យឥស្សរៈជន និងអ្នកនយោបាយ ពិសេសអតីតនាយករដ្ឋមន្ត្រីនៅកម្ពុជាគាំទ្រទាំងស្រុងចំពោះការកំណត់អាណត្តិនាយករដ្ឋមន្ត្រី។ វាមានសារៈសំខាន់ណាស់ដើម្បីធានាដល់ការផ្លាស់ប្តូរអំណាចដោយសន្តិវិធី និងមានផែនការច្បាស់លាស់។ ការកំណត់អាណត្តិនេះ ពង្រឹងប្រសិទ្ធិភាព និងសមត្ថភាពនៃស្ថាប័ននីតិប្រតិបត្តិ ព្រមទាំងផ្តល់ឱកាសដល់អ្នកនយោបាយជំនាន់ក្រោយបុរស ឬស្ត្រីដែលមានសមត្ថភាព គំនិតផ្តួចផ្តើមថ្មី និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចូលរួមក្នុងការដឹកនាំរាជរដ្ឋាភិបាល។ ការដឹកនាំរាជរដ្ឋាភិបាលមានអាណត្តិច្បាស់លាស់នឹងកាត់បន្ថយឱកាស និងហានិភ័យក្នុងការរំលោភអំណាច និងការបង្កើតបក្សពួកនិយមក្នុងការដឹកនាំ។
ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា និងអ្នកជំនាញឯករាជ្យ ពិនិត្យឃើញលទ្ធភាពក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយចែងបន្ថែមវាក្យខ័ណ្ឌថ្មីមួយលើមាត្រា១១៩ថ្មី « តាមសេចក្តីស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំណោមតំណាងរាស្រ្តនៃគណបក្សដែលឈ្នះឆ្នោតឱ្យបង្កើតរាជរដ្ឋាភិបាល។ វរជនមួយរូបនេះ មិនធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីចំនួនពីរ(០២)អាណត្តិ ឬរយៈពេលដប់(១០)ឆ្នាំកន្លងមកហើយ។..........»
ប្រជាពលរដ្ឋ យុវជន ក្រុមអង្គការសង្គមស៊ីវិល អ្នកជំនាញឯករាជ្យ ឥស្សរៈជន និងអ្នកនយោបាយ សង្ឃឹមថាឈរលើគោលជំហរផលប្រយោជន៍ ប្រជាជាតិ រដ្ឋសភានីតិកាលទី៥ដែលដឹកនាំដោយគណបក្សនយោបាយទាំងពីរ និងសម្តេចនាយករដ្ឋមន្ត្រី នឹងទទួលយកញត្តិទៅពិភាក្សា និងធ្វើវិសោធនកម្មមាត្រានៃរដ្ឋធម្មនុញ្ញក្នុងការកំណត់អាណត្តិនាយរដ្ឋមន្ត្រី ដើម្បីបើកទំព័រប្រវត្តិសាស្ត្រថ្មី និងបង្កើតគំរូដល់មនុស្សជំនាន់ក្រោយនៅកម្ពុជា។
========================================================
វីដេអូរបស់អង្គការសង្គមស៊ីវិល ពីកិច្ចពិភាក្សាតុមូលស្តីពី ការកំណត់អាណត្តិនាយករដ្ឋមន្ត្រី ដែលបានរៀបចំឡើងកាលទីថ្ងៃទី ១៩ ខែសីហាឆ្នាំ ២០១៤