Victory

ទូរទស្សន៍ហង្សមាសត្រូវសុំទោសជាសាធារណៈចំពោះការអត្ថាធិប្បាយគ្មានសីលធម៌ប្រមាថនិងបៀតបៀនលើស្រ្តី

This petition made change with 1,930 supporters!


កាលថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៧ កម្មវិធីព័ត៌មានរបស់ទូរទស្សន៍ហង្សមាសដែលមានឈ្មោះថា “កម្មវិធីហង្សមាសព័ត៌មានពេលព្រឹក”  ដែលមានលោក មាស រិទ្ធី និង អ្នកនាង រស់ សុធាវី ជាអ្នករាយការណ៍ព័ត៌មានបានធ្វើបទអត្ថាធិប្បាយអំពីករណីរំលោភសម្លាប់ស្ត្រីរងគ្រោះនៅខេត្តស្វាយរៀងដែលបង្កឡើងដោយជនល្មើស២នាក់បានរួមដៃគ្នារំលោភបូក និងសម្លាប់ជនរងគ្រោះនាពេលថ្មីៗនេះ។  អ្នករាយការណ៍ព័ត៌មានទាំងពីររូបបានធ្វើអត្ថាធិប្បាយក្នុងន័យដែលសម្តែងនូវការទទួលយកនូវទង្វើដ៏សាហាវយង់ឃ្នងដែលជនល្មើសបានរួមដៃគ្នាប្រព្រឹត្ត "រំលោភបូកនិងសម្លាប់ស្ត្រីជាជនរងគ្រោះយ៉ាងសាហាវយង់ឃ្នង" ហើយមិនតែប៉ុណ្ណោះ អ្នករាយការណ៍ព័ត៌មានទំាងពីររូបក៏បានព្យាយាមស្ដីបន្ទោសដល់ជនរងគ្រោះយ៉ាងអយុត្តិធម៌ផងដែរ។ ខាងក្រោមនេះគឺសេចក្តីស្រង់នៃបទអត្ថាធិប្បាយរបស់ពួកគាត់៖

  • បើរំលោភៗចុះ កុំសម្លាប់
  • បើគេរំលោភកុំជេរប្រមាថគេ សម្របសម្រួលតាមគេទៅ
  • បើរំលោភហើយ ចាំបាច់សម្លាប់ម៉េចក៏មិនព្រមទុកប្រើប្រាស់តទៅទៀត
  • យុទ្ធសាស្ត្ររបស់ស្រីៗ បើចូលក្នុងកណ្ដាប់ដៃគេហើយ ធ្វើឲ្យទន់ភ្លន់ អូនបង អូននឹងមិនបំភ្លេចបងទេ
  • ពេលយប់ព្រលប់ស្ងាត់ កុំសូវហ៊ានពេក
  • មិនគួរធ្វើដំណើរតាមប្រភេទតាក់ស៊ីម៉ៅ វាគ្រោះថ្នាក់ដល់យើងអញ្ចឹង

យើងខ្ញុំសូមបញ្ជាក់ថា បទល្មើសគឺជាបទល្មើសហើយជនល្មើសគឺជាអ្នកទទួលខុសត្រូវផ្លូវច្បាប់ សងសំណងរដ្ឋប្បវេណី និងសង្គម! ស្ត្រីគ្រប់រូបមានសិទ្ធិក្នុងការធ្វើដំណើរ និងជ្រើសរើសមធ្យោបាយធ្វើដំណើរដែលខ្លួនត្រូវការនិងទាន់ពេលវេលានេះមិនមែនមានន័យថាស្ត្រីធ្វើដំណើរពេលយប់ ឬតាមមធ្យោយណាមួយ ជាការផ្ដល់ឱកាស ឬអនុញ្ញាតិឲ្យអ្នកណាម្នាក់មករំលោភបំពាន ឬបៀតបៀននោះឡើយ! បទអត្ថាធិប្បាយរបស់លោក មាស រិទ្ធី និង អ្នកនាង រស់ សុធាវី ដែលជាអ្នករាយការណ៍ព័ត៌មានរបស់ទូរទស្សន៍ហង្សមាស បានបង្ហាញឲ្យឃើញថាទូរទស្សន៍ហង្សមាសកំពុងតែជាន់ឈ្លីសិទ្ធិនិងតម្លៃស្ត្រី និងលើកទឹកចិត្តជនប្រព្រឹត្តល្មើសដែលឆ្លុះបញ្ចាំងអំពីកម្រិតនៃក្រមសីលធម៌ទាបបំផុត ដោយមាក់ងាយស្ត្រី ចាត់ទុកស្ត្រីដូចជាវត្ថុទុកឲ្យគេរំលោភ ហើយកុំតវ៉ា កុំជេរប្រមាថគេ ឲ្យគេរំលោភទៅ ហើយទុកឲ្យបុរសប្រើប្រាស់បន្តទៀត។ល។

យើងខ្ញុំជាប្រជាពលរដ្ឋទំាងអស់គ្នាស្នើនូវសំណើរទាមទារដល់អគ្គនាយក និងគណៈគ្រប់គ្រង់ទូរទស្សន៍ហង្សមាស និងអ្នករាយការណ៍ព័ត៌មានទាំងពីររូបដូចខាងក្រោម៖

១) អគ្គនាយក និង គណៈគ្រប់គ្រងទូរទស្សន៍ហង្សមាសតម្រូវអោយ លោក មាស រិទ្ធី និង អ្នកស្រី រស់ សុធាវី ធ្វើការសុំទោសជាសាធារណៈចំពោះសពស្ត្រីរងគ្រោះនិងគ្រួសារ និងសាធារណៈជនចំពោះបទអត្ថាធិប្បាយដោយគ្មានការគោរពទៅតាមក្រមសីលធម៌វិជ្ជាជីវៈ ដូចដែលមានចែងនៅក្នុងសេចក្តីប្រកាសរួមស្ដីពី “ ក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី” របស់ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារីនាពេលថ្មីៗនេះ។

២) អគ្គនាយក និង គណៈគ្រប់គ្រងទូរទស្សន៍ហង្សមាសត្រូវធ្វើការអប់រំដល់អ្នករាយការណ៍ព័ត៌មានប្រចាំនៅក្នុងស្ថានីយ៍ទូរទស្សន៍ហង្សមាស អោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ដូចដែលមានចែងក្នុងក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្ត្រី! 

 



Today: Kate is counting on you

Kate Seewald needs your help with “អគ្គនាយក និង គណៈគ្រប់គ្រងទូរទស្សន៍ហង្សមាស : ទូរទស្សន៍ហង្សមាសត្រូវសុំទោសជាសាធារណៈចំពោះការអត្ថាធិប្បាយករណីរំលោភនិងសម្លាប់ដោយគ្មានសីលធម៌”. Join Kate and 1,929 supporters today.