ញត្តិស្នើសុំដំណោះស្រាយលើបញ្ហាជាអាទិភាពរបស់ស្ត្រី

ញត្តិស្នើសុំដំណោះស្រាយលើបញ្ហាជាអាទិភាពរបស់ស្ត្រី
ញត្តិស្នើសុំដំណោះស្រាយលើបញ្ហាជាអាទិភាពរបស់ស្ត្រី (ញតិ្តជាភាសាខ្មែរ)
Petition Solutions on Women’s Priority Issues (Petition in English Language)
ក្នុងឱកាសអបអរទិវានារីអន្តរជាតិលើកទី១០៨នេះ យើងខ្ញុំជាសហជីព សមាគម និងអង្គការសង្គមស៊ីវិលដែលកំពុងបំពេញការងារដើម្បីចូលរួមលើកកម្ពស់សិទ្ធិស្រ្តី និងសមភាពយេនឌ័រ និងជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមស្នើដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងកិច្ចការនារី ក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ ក្រសួងមហាផ្ទៃ ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងយុត្តិធម៌ គណៈកម្មការទប់ស្កាត់ការជួញដូរមនុស្ស ទីស្តីការគណៈរដ្ឋមន្រ្តី និងវិស័យឯកជន បន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការឆ្លើយតបចំពោះតម្រូវការចាំបាច់ និងបន្ទាន់របស់ស្រ្តី ដើម្បីលុបបំបាត់អំពើហិង្សាលើស្រ្តីគ្រប់ទម្រង់ និងសម្រេចបាននូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ក្នុងការកាត់បន្ថយវិសមភាពយេនឌ័រ និងភាពក្រីក្រនៅកម្ពុជា។
យើងខ្ញុំសូមលើកឡើងនូវតម្រូវការនិងសំណូមពរចំនួន៧ ដែលស្នើដល់ក្រសួងពាក់ព័ន្ធ ដើម្បីផ្តល់ដំណោះស្រាយដល់ស្ត្រីជាអាទិភាព៖
តម្រូវការទី១៖ បង្កើតមត្តេយ្យសហគមន៍ និងទារកដ្ឋាននៅតាមកន្លែងការងារ
តម្រូវការទី២៖ ជម្រកសុវត្ថិភាពសម្រាប់ស្ត្រីដែលជួបបញ្ហាអំពើហិង្សាក្នុងគ្រួសារ និងសម្រាប់កម្មករស្ត្រីដែល ធ្វើការងារតាមផ្ទះ
តម្រូវការទី៣៖ បញ្ឈប់ការបៀតបៀននិងហិង្សាផ្លូវភេទលើស្ត្រីនៅកន្លែងការងារដោយគ្មានការលើកលែង
តម្រូវការទី៤៖ បញ្ឈប់ការប្រើប្រាស់អំពើហិង្សាលើស្ត្រីអ្នកការពារសិទ្ធិមនុស្ស
តម្រូវការទី៥៖ កំណែទម្រង់មធ្យោបាយដឹកជញ្ជូនកម្មករក្នុងវិស័យវាយនភ័ណ្ឌ កាត់ដេរ និងដេរស្បែកជើង
តម្រូវការទី៦៖ កែលម្អលក្ខខណ្ឌការងារ និងពង្រឹងយន្តការការពារ អ្នកធ្វើការងារតាមផ្ទះ
តម្រូវការទី៧៖ ពង្រឹងយន្តការការពារសិទ្ឋិពលករចំណាកស្រុកពីការ កេងប្រវ័ញ្ចការងារ ការជួញដូរមនុស្ស និងទាសភាពសម័យទំនើប
ខាងក្រោមជាសេចក្តីលម្អិតពីតម្រូវការ និងសំណូមពរជាក់លាក់របស់ស្ត្រី៖
តម្រូវការទី១៖ បង្កើតមត្តេយ្យសហគមន៍ និងទារកដ្ឋាននៅតាមកន្លែងការងារ បញ្ហាដែលបាននិងកំពុងកើតមានឡើង៖
- កម្មករស្ត្រី និងស្ត្រីប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជួបនូវបញ្ហាលំបាកពេលលក់ដូរតាម ដងផ្លូវ និង បំពេញការងារ។ ពួកគាត់ ត្រូវដាក់កូនតាមរទេះរុញ កណ្តៀតកូនបណ្តើរ ធ្វើការងារបណ្តើរត្រូវផ្ញើកូនជាមួយអ្នកជិតខាង និង ត្រូវទុកកូនតូចឱ្យនៅផ្ទះម្នាក់ឯង ដែលធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាព សុខភាព និងការលូតលាស់របស់កុមារ។
- យោងតាមច្បាប់ការងារ មាត្រា១៨៦ តម្រូវឱ្យនិយោជកដែលជួលកម្មករស្ត្រីចាប់ពី ១០០ នាក់ឡើង បង្កើតទារកដ្ឋាន ប៉ុន្តែកន្លែងធ្វើការភាគច្រើនមិនទាន់ បានបង្កើត ទារកដ្ឋានទេ។
សំណូមពរ៖
- ស្នើក្រសួងការងារដាក់កំហិតឱ្យគ្រប់គ្រឹះស្ថានការងារដែលបានជួលកម្មករនិយោជិត ចាប់ពី ១០០ នាក់ឡើង សាងសង់ទារកដ្ឋានដែលមានគុណភាព។
- ស្នើក្រសួងការងារ និងក្រសួងអប់រំ បង្កើតឱ្យមានទារកដ្ឋានសម្រាប់ក្មេងអាយុចាប់ពី ១៨ខែ ឡើង និង មតេ្តយ្យសហគមន៍នៅគ្រប់ឃុំ សង្កាត់។
តម្រូវការទី២៖ ជម្រកសុវត្ថិភាពសម្រាប់ស្ត្រីដែលជួបបញ្ហាអំពើហិង្សាក្នុងគ្រួសារ និងសម្រាប់កម្មករស្ត្រីដែលធ្វើការងារតាមផ្ទះ
បញ្ហាដែលបាននិងកំពុងកើតមានឡើង៖
- នៅពេលដែលស្ត្រីរងអំពើហិង្សាក្នុងគ្រួសារ ឬកម្មករស្ត្រីធ្វើការងារតាមផ្ទះរងអំពើហិង្សាពី ម្ចាស់ផ្ទះ ជនរងគ្រោះគ្មានលទ្ធភាពនៅអោយឆ្ងាយពីជនបង្ក និងមិនមានជម្រកសុវត្ថិភាព ដើម្បីការពារជនរងគ្រោះ ដែលជាហេតុធ្វើឱ្យជនបង្កនៅតែមានឱកាសរំខាន បន្តប្រើហិង្សា និងគំរាមកំហែងដល់ជនរងគ្រោះ។
- អាជ្ញាធរមូលដ្ឋានខ្វះចន្លោះនូវការអនុវត្តតាមនីតិវិធី ដោយកន្លងមកបានធ្វើកិច្ចអន្តរាគមន៍ឱ្យស្ត្រីយោគយល់ អត់ឱន ផ្តល់ឱកាសឱ្យជនបង្ក និងឱ្យស្ត្រីកែប្រែឥរិយាបថដើម្បី ចៀសវាងជម្លោះ។
សំណូមពរ៖
- រាជរដ្ឋាភិបាលជម្រុញឲ្យមានការបង្កើតមជ្ឈមណ្ឌលផ្តល់សេវាកម្មគ្រប់ប្រភេទនៅកន្លែងតែមួយសម្រាប់ជនរងគ្រោះអំពើហិង្សាដោយផ្អែកលើយែនឌ័រ។ សេវាកម្មដែលផ្តល់ ឲ្យត្រូវប្រកបដោយគុណភាពដែលរួមមានការប្រឹក្សាផ្លូវចិត្ត ការប្រឹក្សា និងការគាំពារ ផ្លូវច្បាប់ ការព្យាបាលសុខភាពរាងកាយ ការផ្តល់ជម្រកសុវត្ថិភាព និងការការពារសន្តិសុខ ដល់ស្រ្តីរងគ្រោះ និងកូនៗផងដែរ។
- រាជរដ្ឋាភិបាលជម្រុញឲ្យមានប្រព័ន្ធរាយការណ៍តាមទូរស័ព្ទដែលជនរងគ្រោះ ឬសាក្សី ដែលបានឃើញហេតុការណ៍អាចរាយការណ៍អំពីហេតុការណ៍នោះ ដោយគ្មានការភ័យ ខ្លាច និងធានាបាននូវការសម្ងាត់អំពីអត្តសញ្ញាណរបស់អ្នករាយការណ៍។ មន្ត្រីទទួលពត៌មាននេះត្រូវមានជំនាញត្រឹមត្រូវ និងធ្វើការណែនាំភ្លាមៗទៅកាន់ សេវាកម្មពាក់ព័ន្ធ។
- អាជ្ញាធរត្រូវមានតួនាទីផ្តល់ការគាំទ្រឱ្យជនរងគ្រោះ មានលទ្ធភាពដាក់ពាក្យបណ្តឹងទៅ តុលាការ និងមានសិទ្ធិសុំដីកាការពារ។
តម្រូវការទី៣៖ បញ្ឈប់ការបៀតបៀននិងហិង្សាគ្រប់ទម្រង់មកលើស្ត្រីនៅកន្លែងការងារ
បញ្ហាដែលបាននិងកំពុងកើតមានឡើង៖
- ស្ត្រីនៅក្នុងសេវាកំសាន្ត ម៉ាស្សា ផ្សព្វផ្សាយស្រាបៀរ កាស៊ីណូ និងអ្នករៀបបន្ទប់តាមផ្ទះសំណាក់ឬសណ្ឋាគារ ប្រឈមនូវការបៀតបៀនរាងកាយ ការចាប់បង្ខំ និងហិង្សាផ្លូវភេទ ពីសំណាក់អតិថិជន អ្នកគ្រប់គ្រងឬថៅកែហើយកន្លងមកមិនមានដំណោះស្រាយក្រៅពីឱ្យកម្មករទ្រាំបន្តទទួលយកនូវអំពើហិង្សានោះ បើមិនដូច្នោះត្រូវបញ្ឈប់ពីការងារ។
- កន្លងមកជនបង្ក បានទទួលទោសពិន័យដោយគ្រាន់តែជាការទូទាត់សំណងរដ្ឋប្បវេណី ទៅអោយជនរងគ្រោះ ដើម្បីជាថ្នូរនិងការបញ្ចប់រឿង ហើយតែងតែរួចខ្លួនលើករណីព្រហ្មទណ្ឌ ដែលបង្ហាញពីកំសោយនៃការ អនុវត្តច្បាប់ និងជម្រុញឱ្យ អំពើហិង្សាលើស្ត្រីកើតមានជាបន្តបន្ទាប់។
- មានលក្ខខណ្ឌជាសំងាត់ដែលបានកំពុងនិងកើតមានឡើងនៅក្នុងមជ្ឈមណ្ឌល ឬគ្រឹះស្ថានកំសាន្ត ខារ៉ាអូខេ ពីសំណាក់អ្នកគ្រប់គ្រង និងនិយោជកដោយតម្រូវឲ្យកម្មករនិយោជិតជាស្រ្តីធ្វើតេស្តរកមើលថាមានផ្ទៃពោះ ឬ អត់ និងដាក់លក្ខខណ្ឌឱ្យរំលូតកូន ឬត្រូវបណ្តេញចេញពីការងារ ។
- បើទោះក្នុងច្បាប់ស្តីពីការងារបានចែងអំពីកាតព្វកិច្ចរបស់និយោជកក្នុងការចុះបញ្ជី បេឡាជាតិរបបសន្តិសុខសង្គម លើគ្រោះថ្នាក់ការងារ ការថែទាំសុខភាព និងប្រាក់សោធននិវត្តន៍ តែនិយោជកភាគច្រើននៅក្នុងវិស័យសេវាកំសាន្តនេះ មិនបានអនុវត្តទៅតាមច្បាប់នៅឡើយ។
សំណូមពរ៖
- រាជរដ្ឋាភិបាលត្រូវមានគោលនយោបាយតម្រូវឱ្យគ្រប់គ្រឹះស្ថានសេវាកំសាន្ត បង្កើតនូវគោលនយោបាយប្រឆាំងអំពើបៀតបៀននិងអំពើហិង្សាគ្រប់រូបភាពមកលើស្ត្រី ដោយគិតពីសិទ្ធិ សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់កម្មករនិយោជិត មុនប្រាក់ចំណេញ។
- ក្រុមការងារអន្តរក្រសួងទទួលបន្ទុកលើសុខភាព និងសុវត្ថិភាពនៅកន្លែងការងារ ត្រូវធ្វើការត្រួតពិនិត្យតាមដានធានាថាគ្រប់គ្រឹះស្ថានមានគោលនយោបាយប្រឆាំងអំពើបៀតបៀននិងអំពើហិង្សាគ្រប់រូបភាពមកលើកម្មករស្ត្រី និងអន្តរាគមន៍ជាបន្ទាន់ជម្រុញឱ្យនិយោជកអនុវត្តគោលនយោបាយនោះប្រកបដោយប្រសិទ្ធភាព។
- បេឡាជាតិរបបសន្តិសុខសង្គមជម្រុញឲ្យម្ចាស់គ្រឹះស្ថាន ឬសហគ្រាសសេវាកំសាន្ត ជាពិសេសផែ្នកខារ៉ាអូខេ និងម៉ាស្សាអនុវត្តការចុះបញ្ជីនៅបេឡាជាតិរបបសន្តិសុខសង្គមសម្រាប់កម្មករនិយោជិត។
- អធិការកិច្ចការងារត្រូវចុះត្រួតពិនិត្យ និងតាមដាន គ្រប់គ្រឹះស្ថាន ឬសហគ្រាសសេវាកំសាន្ត ដើម្បីធានានូវការការពារ គ្មានលក្ខខណ្ឌរំលូតកូនដោយបង្ខំ និងការបណ្តេញចេញពីការងារដោយការរើសអើងលើស្ត្រីមានផ្ទៃពោះ ព្រមទាំងមានការដាក់ទោសទណ្ឌដល់និយោជកណាដែលបានប្រព្រឹត្តមកលើកម្មករនិយោជិតស្ត្រីក្នុងលក្ខខណ្ឌបែបនេះ។
តម្រូវការទី៤៖ បញ្ឈប់ការប្រើប្រាស់អំពើហិង្សាពីអាជ្ញាធរលើស្ត្រីអ្នកការពារសិទ្ធិមនុស្ស
បញ្ហាដែលបាននិងកំពុងកើតមានឡើង៖
- កន្លងមកអាជ្ញាធរមូលដ្ឋានភាគច្រើនខ្វះការយកចិត្តទុកដាក់បង្កើតឱកាសឲ្យភាគី ពាក់ព័ន្ធបានជួបពិភាក្សារកដំណោះស្រាយសមស្រប និងទាន់ពេលវេលា ព្រមទាំងមានការ គម្រាមកំហែង និងការប្រើអំពើហិង្សាលើរាងកាយ និងស្មារតីទៅលើស្ត្រីសកម្មជនសិទ្ធិមនុស្ស ក្នុងចេតនារារាំងមិនឲ្យមានការជួបជុំ និងដើរក្បួននៅទីសាធារណៈ ដើម្បីទាមទាររកយុត្តិធម៌លើបញ្ហារបស់ពួកគេ។
- មានការប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍ ដើម្បីដាក់សម្ពាធ និងបំបិទសម្លេងរបស់ស្រ្តីសកម្មជនសិទ្ធិមនុស្ស តាមរយៈការដាក់ឲ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ឬ ចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងបទបំផ្លិចបំផ្លាញលើទ្រព្យសម្បត្តិឯកជន និងការចាប់ខ្លួនស្ត្រីជាដើម។
សំណូមពរ៖
- រាជរដ្ឋាភិបាលជម្រុញឲ្យមានការអនុវត្តន៍ច្បាប់ដាច់ខាតដែលអនុលោមទៅតាម គោលការណ៍សិទ្ធិមនុស្សជាសកល និងលើកកម្ពស់សិទ្ធិសេរីភាពជាមូលដ្ឋានដូចជា សិទ្ធិបញ្ចេញមតិ សិទ្ធិជួបប្រជុំ សិទ្ធិក្នុងការចងក្រងសហជីព សិទ្ធិចូលរួម និងសិទ្ធិបង្កើតអង្គការសមាគម ដោយគ្មានការយាយីរំខាន ការឃ្លាំមើល និងការជ្រៀតជ្រែកពីសំណាក់អាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ច។
តម្រូវការទី៥៖ កំណែទម្រង់មធ្យោបាយដឹកជញ្ជូនកម្មករក្នុងវិស័យវាយនភ័ណ្ឌ កាត់ដេរ និងដេរស្បែកជើង
បញ្ហាដែលបាននិងកំពុងកើតមានឡើង៖
- កន្លងមកឡានដឹកកម្មករនិយោជិត តែងតែរងគ្រោះថ្នាក់អំឡុងពេលធ្វើដំណើរ ដោយឡានទាំងនោះមិនមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសអោយបានត្រឹមត្រូវ មិនមានកន្លែងអង្គុយដែលមានសុវត្ថិភាព កម្មករត្រូវឈរប្រជ្រៀតគ្នា និងអ្នកបើកបរឡានមានប្រើគ្រឿងស្រវឹង។
- របាយការណ៍ របបបេឡាសន្តិសុខសង្គម បានឱ្យដឹងថា មានកម្មករចំនួន ៥៦៣ នាក់ រងរបួស និងស្លាប់ ១០ នាក់ គិតត្រឹម ឆមាសទី១ ឆ្នាំ២០១៨។ របាយការណ៍ នេះ ក៏បានបង្ហាញដែរថា ប្រហែល ២០ ភាគរយនៃអ្នកបើកបរ រថយន្តដឹកកម្មករក្នុងវិស័យកាត់ដេរមិនមានអាជ្ញាប័ណ្ណ។
សំណូមពរ៖
- រាជរដ្ឋាភិបាលត្រូវបង្កើតគោលនយោបាយស្តីពីការដឹកជញ្ជូនកម្មករនិយោជិត ក្នុងវិស័យវាយនភ័ណ្ឌ កាត់ដេរនិងដេរស្បែកជើងដោយកំណត់ពីការរៀបចំ ឡានដឹកជញ្ជូនកម្មករដែលធានានូវផាសុខភាពនិងសុវត្ថិភាពសម្រាប់កម្មករ ឬតម្រូវឲ្យនិយោជកទទួលរ៉ាប់រងក្នុងការជ្រើសរើសសេវាដឹកជញ្ជូនដែលមានគុណភាពសម្រាប់ផ្តល់ឱ្យកម្មករ។
តម្រូវការទី៦៖ កែលម្អលក្ខ័ណ្ឌការងារ និងពង្រឹងយន្តការការពារអ្នកធ្វើការងារតាមផ្ទះ
បញ្ហាដែលបាននិងកំពុងកើតមានឡើង៖
- ចំនួនអ្នកធ្វើការងារតាមផ្ទះនៅក្នុងប្រទេសកម្ពុជាមានច្រើន ប្រមាណ ២៥០០០០នាក់ ហើយភាគច្រើនជាស្រ្តី ដោយឡែកច្បាប់ស្តីពីការងារមិនបានដាក់បញ្ចូលអ្នកធ្វើការងារ តាមផ្ទះទេ។
- បើទោះក្រសួងការងារបានចេញប្រកាសលេខ ២៣៥ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៨ ស្តីពីលក្ខខណ្ឌការងារសម្រាប់អ្នកធ្វើការតាមផ្ទះ ប្រការ១៣ បានចែង អំពីកាតព្វកិច្ចរបស់និយោជកក្នុងការចុះបញ្ជី របបបេឡាជាតិសន្តិសុខសង្គម លើគ្រោះថ្នាក់ការងារ ការថែទាំសុខភាព និងប្រាក់សោធននិវត្តន៍ តែម្ចាស់ផ្ទះភាគច្រើន មិនទាន់បានអនុវត្តទៅតាមប្រកាសនេះនៅឡើយ។ ម្យ៉ាងទៀតប្រកាសនេះនៅមានចំនុចខ្វះខាតមួយចំនួនទៀត ដោយមិនទាន់បានបញ្ជាក់ពីប្រាក់ខែគោល កិច្ចសន្យាការងាររវាងម្ចាស់ផ្ទះនិងកម្មករ និងមិនបានដាក់បញ្ជូលនូវការឈប់សម្រាកលំហែមាតុភាព និងសម្រាកបុណ្យជាតិផ្សេងៗ។
សំណូមពរ៖
- ក្រសួងការងារជម្រុញនិយោជកឱ្យចុះបញ្ជី របបបេឡាជាតិសន្តិសុខសង្គម សម្រាប់កម្មករអ្នកធ្វើការតាមផ្ទះ យោងតាមប្រកាស ២៣៥ ស្ដីពីលក្ខខណ្ឌការងារអ្នកធ្វើការងារតាមផ្ទះ ចេញដោយក្រសួងការងារ ប្រការ១៣។
- ស្នើអោយក្រសួងការងារបង្កើតកិច្ចសន្យាគម្រូជាលាយល័ក្ខអក្សរ រវាងម្ចាស់ផ្ទះជាមួយអ្នកធ្វើការតាមផ្ទះ ដែលស្របទៅតាមលក្ខខណ្ឌការងារ ការគោរពសិទ្ធិការងារ និងការការពារ រួមទាំងអត្ថប្រយោជន៍ផ្សេងៗ។
- ក្រសួងការងារកំណត់ប្រាក់ឈ្នួលអប្បរមាសម្រាប់អ្នកធ្វើការតាមផ្ទះ
- ស្នើរាជរដ្ឋាភិបាលផ្តល់សច្ចាប័នអនុសញ្ញា ILO 189 ស្តីពីការការពារកម្មករធ្វើការងារតាមផ្ទះ ដើម្បីកម្មករធ្វើការងារតាមផ្ទះទាំងក្នុង និងក្រៅប្រទេសទទួលបាននូវការការពារសិទ្ធិ និងផលប្រយោជន៍ផ្សេងៗ។
តម្រូវការទី៧៖ ពង្រឹងយន្តការការពារសិទ្ឋិពលករស្ត្រីចំណាកស្រុកពីការកេងប្រវ័ញ្ច ការងារ ការជួញដូរមនុស្ស និងអំពើទាសភាពក្នុងសម័យទំនើប
បញ្ហាដែលបាននិងកំពុងកើតមានឡើង៖
- មិនមានប្រព័ន្ធរាយការណ៍ឬទទួលព័ត៌មាន ការជួយសង្គ្រោះ ឬកិច្ចអន្តាគមន៍ នៅពេលដែលកម្មកររងនូវបញ្ហារំលោភបំពានសិទ្ធិ អំពើហិង្សា និងការរំលោភបំពានផ្លូវភេទ។
- អ្នកធ្វើការងារតាមផ្ទះនៅក្រៅប្រទេសពុំទទួលបានការគាំពារសង្គម។
- មិនមានប្រព័ន្ធចុះត្រួតពិនិត្យតាមដានលក្ខខណ្ឌការងារ សុខភាពសុវត្ថិភាព របស់កម្មករចំណាកស្រុកអោយបានទៀងទាត់។
- ស្ត្រីធ្វើការងារតាមផ្ទះត្រូវបានម្ចាស់ផ្ទះដកហូតនូវសិទ្ឋិកាន់កាប់ឯកសារស្របច្បាប់ ដូចជា លិខិតឆ្លងដែន រួមទាំងសិទ្ឋិប្រើបា្រស់ទូរស័ព្ទ។
សំណូមពរ៖
- ក្រសួងការងារត្រូវបង្កើតប្រព័ន្ឋទិន្នន័យ អំពីពលករខ្មែរដែលធ្វើការនៅប្រទេសចិន និងម៉ាឡេស៊ី អោយបានច្បាស់ជាពិសេសចំនួនពលករស្ត្រី។
- ស្ថានទូតឬស្ថានកុងស៊ុលត្រូវមានទិន្នន័យនេះដើម្បីដឹងច្បាស់ពីចំនួនពលករខ្មែរ និងអាស័យដ្ឋានកន្លែងការងារ និងកន្លែងស្នាក់នៅរបស់ពួកគាត់ ដើម្បីត្រៀមអន្តរាគមន៍ពេលពួកគាត់ជួបបញ្ហា។
- ស្ថានទូតនិងស្ថានកុងស៊ុលត្រូវបង្កើតមណ្ឌលដើម្បីផ្តល់ការឆ្លើយតបបន្ទាន់ដល់ ពលករ ដែលជួបបញ្ហា រួមមានការផ្គត់ផ្គង់អាហារ កន្លែងស្នាក់អាស្រ័យបណ្តោះអាន្ន និងសេវាប្រឹក្សាយោបល់ និងគួររៀបចំអោយមានកិច្ចជួបប្រជុំជាមួយពលករចំណាក ស្រុកមួយឆ្នាំ២ដង។
- រាជរដ្ឋាភិបាលត្រូវបង្កើតគណកម្មការចុះតាមដាន និងវាយតម្លៃទៅលើដំណើរការ បញ្ជូនពលករនៅប្រទេសទទួលប្រចាំត្រីមាស ដើម្បីធានាបានថាអនុស្សារណៈ រវាងរដ្ឋនិងរដ្ឋនោះ ពិតជាបានអនុវត្តត្រឹម ត្រូវ ជាពិសេសអ្នកធ្វើការងារតាមផ្ទះ ទទួលបាននូវការគាំពារសង្គម ព្រមទាំងសិទ្ធិកាន់កាប់ឯកសារផ្ទាល់ខ្លួន។
ញ្ញត្តិនេះចូលរួមគាំទ្រដោយ៖
បញ្ជីឈ្មោះស្ថាប័នដែលគាំទ្រញត្តិរបស់ក្រុមស្រ្តី
១. សហពន្ធ័សហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
២. សហពន្ធ័សហជីពកម្ពុជា (CATU)
៣. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៤. បណ្តាញយុវជនកម្ពុជា (CYN)
៥. សម្ពន្ធ័សហគមន៍កសិករកម្ពុជា (CCFC)
៦. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
៧. អង្គការអភិវឌ្ឍន៍ធនធានយុវជន (YRDP)
៨. អង្គការមជ្ឈមណ្ឌលសម្ពន្ធ័ភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
៩. សមាគមធាងត្នោត (STT)
១០ សម្ពន្ធ័ខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ (Licadho)
១១ អង្គការអាកសិនអេតកម្ពុជា (AAC)
១២. អង្គការក្លាហាន (Klahaan)
១៣ សហពន្ធ័សហជីពកម្មករនិយោជិតវិស័យទេសចរណ៏កម្ពុជា ( CTWUF)
១៤. សហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌ័កាត់ដេរ (NIFTUC)
១៥. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
១៦. សមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (Adhoc)
១៧. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
១៨. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា (ខុមហ្វ្រែល)
១៩. សហភាពសហជីពកម្ពុជា (CCU)
២០. គណកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់ នៃ ការរើសអើងគ្រប់រូបភាពលើស្ត្រី ( NGO-CEDAW)
២១. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ( YRDP)
២២. សហព័ន្ធសហជីពឯករាជ្យ Independent Trade Union Federation ( INTUFE)
២៣. សហគមន៍ដីធ្លី២៩៧ (កោះកុង)
២៤. សហគមន៍អណ្តូង (ព្រះសីហនុ)
២៥. សហគមន៍អណ្តូងកន្តួត (បាត់ដំបង)
២៦. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
២៧. សហគមន៍អន្លង់រុន (បាត់ដំបង)
២៨. សហគមន៍បាតខ្ទះ (ព្រះសីហនុ)
២៩. សហគមន៍បឹងឈូក (ភ្នំពេញ)
៣០. សហគមន៍បឹងប្រាំ (បាត់ដំបង)
៣១. សហគមន៍បុរីមិត្តភាព (បន្ទាយមានជ័យ)
៣២. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
៣៣. សហគមន៍ដីធ្លីជីខលើ (កោះកុង)
៣៤. សហគមន៍ជីទ្រុន (ត្បូងឃ្មុំ)
៣៥. សហគមន៍នេសាទ (ពោធិ៍សាត់)
៣៦. សហគមន៍នេសាទ (កោះកុង)
៣៧. សហគមន៍ព្រៃឈើ និងធនធានធម្មជាតិ
៣៨. សហគមន៍ហោងសំណំ
៣៩. សហគមន៍កំពង់សាមគ្គី (កំពត)
៤០. សហគមន៍ដីធ្លីឃ្មុំស្រករថ្លុកឬស្សី (កំពង់ធំ)
៤១. សហគមន៍នេសាទកោះស្តេច (កោះកុង)
៤២. សហគមន៍ដីធ្លីឡពាង (កំពង់ឆ្នាំង)
៤៣. អង្គការម្លប់ព្រហ្មវិហារធម៌ (កោះកុង)
៤៤. សហគមន៍ដីធ្លីម៉ឺនជ័យ (ស្វាយរៀង)
៤៥. សហគមន៍ដីធ្លីភូមិថ្មី (កំពត)
៤៦. សហគមន៍អមលាំង (កំពង់ឆ្នាំង)
៤៧. សហគមន៍អូរឈើទាល (ព្រះសីហនុ)
៤៨. សហគមន៍អូរដំរី (ព្រះសីហនុ)
៤៩. សហគមន៍អូរខ្សាច់ (ព្រះសីហនុ)
៥០. សហគមន៍អូរត្រជាក់ចិត្ត (ព្រះសីហនុ)
៥១. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
៥២. សហគមន៍ភ្នំបាត (ភ្នំពេញ)
៥៣. សហគមន៍ភ្នំក្រោម (សៀមរាប)
៥៤. សហគមន៍ភ្នំទទឹង (កំពត)
៥៥. សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)
៥៦. សហគមន៍ភូមិ២២ (ភ្នំពេញ)
៥៧. សហគមន៍ដីឆ្នាំង (កំពង់ស្ពឺ)
៥៨. សហគមន៍ភូមិត្នោត (កំពត)
៥៩. សហគមន៍ភូមិអូរស្វាយ (បន្ទាយមានជ័យ)
៦០. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៦១. សហគមន៍ដីធ្លីពយជប៉ុន (កោះកុង)
៦២. សហគមន៍ប្រាសាក់ (បាត់ដំបង)
៦៣. សហគមន៍ជនជាតិភាគតិចគួយ ខេត្តព្រះវិហារ
៦៤. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
៦៥. សហគមន៍ព្រែកតាគង់ (ភ្នំពេញ)
៦៦. សហគមន៍ព្រែកតានូ (ភ្នំពេញ)
៦៧. សហគមន៍ព្រែកតាយ៉ុង (កំពង់ធំ)
៦៨. សហគមន៍ព្រែកត្រែ (ព្រះសីហនុ)
៦៩. សហគមន៍ព្រៃឈើក្បាលខ្លា (កំពង់ធំ)
៧០. សហគមន៍ព្រៃឈើអូរក្តី (កំពង់ធំ)
៧១. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
៧២. សហគមន៍ព្រៃឡង់ (កំពង់ធំ)
៧៣. សហគមន៍នេសាទព្រៃពាយ (កំពត)
៧៤. សហគមន៍ផ្លូវរថភ្លើង (ភ្នំពេញ)
៧៥. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
៧៦. បណ្តាញអង្គការខេត្តរតនគីរី (RNN)
៧៧. សហគមន៍ដីធ្លីរំចេក (សៀមរាប)
៧៨. សហគមន៍រុនក្លិនទា (បន្ទាយមានជ័យ)
៧៩. សហគមន៍សាមគ្គីភ្នំជាំម្លូ (កំពត)
៨០. សហគមន៍ដីធ្លីសាមគ្គីរមាសហែក (ស្វាយរៀង)
៨១. សហគមន៍ដីធ្លីសង្គមថ្មី (ពោធិ៍សាត់)
៨២. សហគមន៍សង្កែសាទប (កំពង់ស្ពឺ)
៨៣. សង្គ្រោះជនរងគ្រោះកម្ពុជា (SCC)
៨៤. សហគមន៍ដីធ្លីសាយសាមន (បន្ទាយមានជ័យ)
៨៥. សហគមន៍នេសាទស្តីក្រោម (បាត់ដំបង)
៨៦. សហគមន៍ដីធ្លីស្គន់ (សៀមរាប)
៨៧. សហគមន៍នេសាទសម្រស់កោះស្តេច (កោះកុង)
៨៨. សហគមន៍ស្ពានឆេះ (ព្រះសីហនុ)
៨៩. សហគមន៍ស្រែប្រាំង (កំពង់ចាម)
៩០. សហគមន៍ដីធ្លីស្ទឹងបត់ (បន្ទាយមានជ័យ)
៩១. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
៩២. សហគមន៍ដីធ្លីភូមិស្វាយ (បន្ទាយមានជ័យ)
៩៣ សហគមន៍ដីធ្លីតានី (សៀមរាប)
៩៤ សហគមន៍ដីធ្លីតានូន (ស្វាយរៀង)
៩៥ សហគមន៍ដីធ្លីភូមិតាត្រៃ (បន្ទាយមានជ័យ)
៩៦ សហគមន៍ដីធ្លីតែងតៅ (ស្វាយរៀង)
៩៧ សហគមន៍ដីធ្លី (ពោធិ៍សាត់)
៩៨ សហគមន៍ដីធ្លីភូមិថ្នល់បត់ (បន្ទាយមានជ័យ)
៩៩ សហគមន៍ដីធ្លីធ្នង់ (កោះកុង)
១០០ សហគមន៍ទួលសំរោង (កំពង់ឆ្នាំង)
១០១ សហគមន៍ទួលសង្កែ B (ភ្នំពេញ)
១០២ សហគមន៍ត្រពាំងជោរ (កំពង់ស្ពឺ)
១០៣ សហគមន៍ត្រពាំងសង្កែ (កំពត)
១០៤ មជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS)
១០៥ អង្គការសមធម៌ (EC)
១០៦ អង្គការសីលាការ (SILAKA)
១០៧ អង្គការនារីដើម្បីសន្តិភាព (WPM)